រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំក្រុមការងារចុះសិក្សាផលប៉ះពាល់ ដីធ្លី និងបរិស្ថាននៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ០១ខ្សែ និងផ្លូវបេតុងមានជើងចំនួន០១ខ្សែ នៅក្នុងភូមិកោះស្រឡៅ នៃឃុំកោះកាពិ ។

ថ្ងៃពុធ  ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០១ ខែមីនា  ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អាជ្ញាធរភូមិ  ចូលរួមសហការជាមួយមន្ត្រីគាំទ្របច្ចេកទេសប្រចាំស្រុក និងប្រធានការិយាល័យផែនការគាំទ្រឃុំ សង្កាត់ ចុះសិក្សាលទ្ធភាពគម្រោង និងសិក្សាផលប៉ះពាល់ ដីធ្លី និងបរិស្ថាននៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ០១ខ្សែ   និងផ្លូវបេតុងមានជើងចំនួន០១ខ្សែ  នៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង សមាសភាពចូលរួមចំនួន ០៥នាក់ ស្រី០១នាក់។

អត្ថបទទាក់ទង