ក្រុមប្រឹក្សាឃុំអណ្តូងទឹក និងអាជ្ញាធរភូមិ បានអញ្ជើញចុះស្រង់បញ្ហា តម្រូវការ និងដំណោះស្រាយ សម្រាប់ដំណើរការការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ឃុំអណ្តូងទឹក ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីលោកប្រធានសហគមន៍ទាំង២ និងប្រជាពលរដ្ឋទាំង៣ភូមិ តាអុក ប្រៃ និងជីត្រេះ សរុប៧៥នាក់ ស្រី២៩នាក់ ក្នុងនោះមានយុវជនសរុប២៧នាក់ ស្រី១៥នាក់ ។
ឆ្លៀតក្នុងឱកាសនោះដែរលោក-លោកស្រី ក្រុមប្រឹក្សាឃុំ បានមានមតិបន្ថែមឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើ៤ចំនុចសំខាន់ៗដូចជា៖
– ការធ្វើអត្តសញ្ញាណប័ណ្ណ និងការប្តូរ អ.ខ អស់សុពលភាព
– ការចាក់វ៉ាក់សាំងដូសក្នុងមូលដ្ឋាន និងដូសជម្រុញ
– ការយកចិត្តទុកដាក់ និងការពារកុំឲ្យមានគ្រោះអគ្គីភ័យជាយថាហេតុ
– ការយកចិត្តទុកដាក់លើការប្រលែង គោ ក្របី
ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក
————————————-
ថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣
March 1, 2023












