លោក សុខ ភិរម្យ អភិបាលស្រុក អមដំណើរដោយលោក ប៉ែន ប៊ុនឈួយ អភិបាលរង លោក ហាក់ ស៊ីម អភិបាលរង និងលោក រស់ ស៊ីថា ប្រធានការិ ដ.ន.ស.ភស្រុក បានអញ្ជើញចុះពិនិត្យទីតាំងដីមាត់ព្រែកមួយកន្លែង ដែលប្រជាពលរដ្ឋស្នើសូមការអនុញ្ញាតធ្វើទំនប់ឃាំងដើម្បីកុំអោយដីមាត់ព្រែកហូរច្រោះ ឬបាក់ស្រុតដីនៅរដូវវស្សា នៅចំណុចក្បែរដីបងប្អូនខ្មែរឥស្លាម ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣
វេលាម៉ោង២:៣០នាទីរសៀល