លោក សុខ សុទ្ធី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការដដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធនៅភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ដែលមានសមាភាពចូលរួមប្រជុំខាងលើនេះមានដូចជា លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក ហួត សារឹម អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀចបំដែនដី នគរូបនីយកម្ម និងសំណង់ លោក សំ ផល្លី អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោក លឹម ជាំង ប្រធានវាលទី២ លោក អ៊ុក បូរី ប្រធានផ្នែករដ្ឋបាលកងវិស្វកម្ម១៧៨
លោក មិត្ត ចាន់បូរ៉ា អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលោក ពុំ ធឿន មេឃុំជ្រោយប្រស់ លោក ឆឹង ចេង មេភូមិថ្មី លោក សាណក់ សុខស្អាត មេភូមិជ្រោយប្រស់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន។
លទ្ធផលនៃអង្គប្រជុំទាំងមូលមានដូចជា ៖
១.ក្រុមការងារវាស់វែងភូមិថ្មីបានសរុប ៣១៨ក្បាលដី នៅសល់ ២០ក្បាលដីម្ចាស់មិនទាន់មកចុះបញ្ជី និងភូមិជ្រោយប្រស់ចុះបញ្ជីបាន ១៨០ក្បាលដី ចេញបង្កាន់ដៃបាន ១៨០បង្កាន់ដៃ
២.រដ្ឋបាលស្រុក ត្រូវចុះកំណត់និយាមកាដី ធ្វើផែនទីរដ្ឋបាល ដើម្បីតំណត់ព្រំប្រល់ភូមិថ្មី និងភូមិជ្រោយប្រស់
៣.រដ្ឋបាលឃុំ ត្រូវជួយសម្របសម្រួលក្នុងការបញ្ជាក់លិខិតផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងការស្នើសូមចុះចញ្ជីដី
៤.រដ្ឋបាលឃុំ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចុះបញ្ជីដីធ្លី។
ជាចុងក្រោយលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានមានមតិណែនាំដល់អង្គប្រជុំទាំងមូលត្រូវពន្លឿនកិច្ចការនេះឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា៕
ថ្ងៃអង្គារ ៩ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ February 28, 2023