រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ រួមជាមួយអ្នកពាក់ព័ន្ធ បានចុះពិនិត្យទីតាំងអនុញ្ញាតិចាក់បំពេញអាចម៍ដីមួយកន្លែង ស្ថិតនៅក្នុងតំបន់កាតឆ្វៀលដោយអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានផ្ទៃដីទំហំ ៩៩១៥ ម៉ែត្រការ៉េ ទីតាំងស្នើសុំស្ថិតនៅក្នុងភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ដោយមានការចាត់តាំងពីលោក អភិបាលស្រុក បានចាត់លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ រួមជាមួយអ្នកពាក់ព័ន្ធ បានចុះពិនិត្យទីតាំងអនុញ្ញាតិចាក់បំពេញអាចម៍ដីមួយកន្លែង ស្ថិតនៅក្នុងតំបន់កាតឆ្វៀលដោយអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានផ្ទៃដីទំហំ ៩៩១៥ ម៉ែត្រការ៉េ ទីតាំងស្នើសុំស្ថិតនៅក្នុងភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ក្រុមការងារបានចុចយកចំណុចនិយាមកា នៃការចាក់បំពេញអាចម៍ ដើម្បីយកមកផ្ទៀងផ្ទាត់ ជាមួយទំហំដែលបានអនុញ្ញាត ។

ប្រសិនករណីក្រុមការងារផ្ទៀងផ្ទាត់ឃើញថា ការចាក់អាចម៍ហួសពីការកំណត់របស់ក្រុមការងារ ហើយប៉ះពាល់ដីសារធារបស់រដ្ឋនោះក្រុមការងារនឹងស្នើសុំថ្នាក់លើចេញលិខិតជូនដំណឹងដល់ម្ចាស់សំណើរ កាយអាចម៍ដីនោះឡើងវិញ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

----------------------------------------

ថ្ងៃចន្ទ ៨ កើត ខែផល្គុន ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

ថ្ងៃនេះ ជាថ្ងៃសីល

វេលាម៉ោង ០៨:៣០នាទីព្រឹក

អត្ថបទទាក់ទង