រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ នៅសាលាឃុំកោះកាពិ ។

ថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣   នៅវេលាម៉ោង ៨:៣០ នាទីព្រឹក លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ដែលសមាសភាពចូលរួម៖ សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ និងមានការចូលរួមជាកិត្តិយសពី លោក ពុទ្ធិ សែន សមាជិកក្រុមប្រឹក្សាស្រុកកោះកុង  ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ ប្រធានប៉ុស្តិ៍សុខភាពឃុំ នាយកសាលាអនុវិទ្យាល័យ និងនាយកសាលាបឋមសិក្សាទាំង៣ភូមិ ប្រធានសហគមន៍ នៃឃុំកោះកាពិ  មេភូមិគ្រប់ភូមិ  សរុបចំនួន ២៣ ស្រី ០១នាក់   នៅសាលាឃុំកោះកាពិ ។

របៀបវារៈនៃកិច្ចប្រជុំ ៖

     ១- ពិនិត្យ កូរ៉ុម នៃកិច្ចប្រជុំ

     ២- ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ។

     ៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលឃុំ។

     ៤- ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋតាមបណ្តោយភូមិទាំងបី។

     ៥- បញ្ហាផ្សេងៗ

    ៦- បិទអង្គប្រជុំ។

អត្ថបទទាក់ទង