/ / /

ការិយាល័យសុវត្ថិភាពចរាចរណ៍ បានចុះធ្វើការផ្សព្វផ្សាយច្បាប់ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សិស្សនុសិស្សអនុវិទ្យាល័យ ជា ស៊ីច ស្មាច់មានជ័យ ដោយមានសមាសភាពចូលរួម អាជ្ញាធមរពាក់ព័ន្ធ ប៉ូលិសចរាចរណ៍ក្រុង ប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យ លោកគ្រូ អ្នកគ្រូ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចូលរួមក្នុងកម្មវិធី ភូមិ ឃុំមានសុវត្ថិភាព ដែលរៀបចំនៅអនុវិទ្យាល័យ ជា សុីម ស្មាច់មានជ័យ មានសមាសភាពអាជ្ញាធរពាក់ព័ន្ធ ចូលរួមសរុបចំនួន ១០នាក់ ប៉ូលិសចរាចរណ៍ក្រុងចំនួន ៣នាក់ ប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យចំនូន ៣នាក់ អាជ្ញាធរភូមិចំនួន ២នាក់ និងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបចំនួន ២០៦នាក់ (ស្រី ៩៨នាក់)។ បានផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សដែលជាអ្នកបើកបរម៉ូតូ និងបានចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍មួយចំនួន ដូចជា:
-សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ១២០ក្បាល
-សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១២០ក្បាល
-ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ៣០០សន្លឹក
-ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗចំនួន ១០ផ្ទាំង

dpwtkk2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/03/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត អាជ្ញាធរស្រុកបទុមសាគរ អាជ្ញាធរឃុំអណ្ដូងទឹក ជួបប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសូមតភ្ជាប់ប្រព័ន្ធលូបង្ហូរទឹករបស់ស្ថានីយ៍ប្រេងឥន្ធនៈ ភីស ភរត្រូលៀម សាយភូថង ចូលប្រព័ន្ធលូមេ សាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/03/2026

    លោក ហុង ប្រុស អភិបាលរងស្រុក  តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាសម្របសម្រួលទំនាស់ដីធ្លី ០១កន្លែងស្ថិតនៅភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/03/2026

    រដ្ឋបាលស្រុកស្រែអំបិល បានសហការ ជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង រៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ឃុំ សង្កាត់ លើការផ្តល់សេវាអត្រានុកូលដ្ឋាន និងប្រកាសសាខាសមាគមក្រុង ស្រុកទាំង៧  របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    20/03/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធការងារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី២ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព។

  • ហេង គីមឆន/
    20/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត ទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានដឹកនាំមន្ត្រីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្ត ចុះត្រួតពិនិត្យលើការបង្វែរថវិកាចូលរដ្ឋវិញ នៅរដ្ឋបាលស្រុកស្រែអំបិល

  • ហេង គីមឆន/
    20/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការជ្រើសរើសផលិតផលសក្កានុពល ខេត្តកោះកុង