លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោក លោកស្រី អភិបាលរងស្រុក បានដឹកនាំមន្រ្តី នៃរដ្ឋបាលស្រុកដាំផ្កាប្រភេទផ្កាបាយក្ដាំង និងផ្កាយីថូបន្ថែមនៅមុខបរវេណ និងក្នុងសាលាស្រុកដែលនៅសេសសល់ សម្រាប់លើកនូវសោភ័ណ្ឌភាពក្នុងស្រុក។ ហើយក៏ជាសារមួយសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូលរួមថែរក្សាអនាម័យបរិស្ថាន និងតុបតែងកែលំអរនៅតាមលំនៅឋានរបស់ខ្លួនឱ្យមានភាពស្រស់បំព្រងដើម្បីមុខមាត់ស្រុករបស់យើង។ ភូមិ ឃុំ ស្រុក មានបរិស្ថានស្អាត សុខភាពល្អ ទាល់តែមានការចូលរួមពីសំណាក់បងប្អូននៅតាមមូលដ្ឋាន(បំណងល្អពីរដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង)
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣
ខែកុម្ភៈ 15, 2023















