លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជួបជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៤៨នាក់ស្រី២៦នាក់មកពីភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងគោលបំណងស្នើសុំរដ្ឋបាលស្រុកជួយចុះពិនិត្យ និងធ្វើអន្តរាគមន៍ទៅលើបញ្ហាស៊ុំគ្រែងដែលទើបនិងបោះថ្មី ក្នុងនោះដែរប្រជាបានស្នើសុំមករដ្ឋបាលស្រុកដូចជា៖
១. ស្នើសុំកុំឲ្យមានការបោះស៊ុំក្រែងថ្មីបន្ថែម
២. ស្នើសុំរក្សាឃ្លង សហគមន៍ឱ្យនៅដដែល
៣.និងស្នើសុំរក្សាស្ថានភាព ស៊ុំក្រែងចាស់នៅដដែល។ ក្រោយពីការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើរួចមក រដ្ឋបាលស្រុក នឹងរៀបចំចាត់ក្រុមការងារស្រុក អាជ្ញាធរ ភូមិ ឃុំ សហការជាមួយសហគមន៍ និងរដ្ឋបាលជលផល ដើម្បីចុះទៅពិនិត្យស្ថានភាពជាក់ស្តែង និងរកដំណោះស្រាយ ជូនពួកគាត់តាមលទ្ធភាពដែលអាចធ្វើទៅបាន។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃអង្គារ ៩ រោច ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣
February 14, 2023 វេលាម៉ោង០៤៖០០នាទីរសៀល








