រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងវេទិកា កម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី3R និងសេដ្ឋកិច្ចវិលជុំ

ថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងវេទិកា កម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី3R និងសេដ្ឋកិច្ចវិលជុំ ។
វេទិការនេះបានរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍក្នុងតំបន់(UNCRD)និងក្រសួងបរិស្ថាននៃប្រទេសជប៉ុនបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី3R និងសេដ្ឋកិច្ចវិលជុំ ក្រោមប្រធានបទ "Integrating Circular Economy in Major Development Sectors toward Achieving Zero Waste Societies and the SDGs”។ ក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកបន្ថែមការអនុវត្តគោលការណ៍ 3R និងសេដ្ឋកិច្ច វិលជុំនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក សំដៅចូលរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពឆ្នាំ២០៣០ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
វេទិកានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី០៨-១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង