/ / /

រដ្ឋបាលឃុំឬស្សីជ្រុំ បានរៀបចំការដេញថ្លៃ គម្រោងមូលនិធិឃុំឬស្សីជ្រុំ សំរាប់ឆ្នាំ២០២៣ លើគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែនៅភូមិគគីរជ្រុំ

រដ្ឋបាលឃុំឬស្សីជ្រុំ បានរៀបចំការដេញថ្លៃ គម្រោងមូលនិធិឃុំឬស្សីជ្រុំ សំរាប់ឆ្នាំ២០២៣ លើគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែនៅភូមិគគីរជ្រុំ ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ប្រធានគណ:កម្មាធិការលទ្ធកម្មឃុំនិងជាមេឃុំឬស្សីជ្រុំ។

សមាសភាពចូលរួម:
សជិកសមាជិកាគណ:កម្មាធិការលទ្ធកម្មចំនួន៤រូប ស្រីចំនួន ១រូប អ្នកចូលរួមផ្សេងៗ សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ មន្រ្ដីបច្ចេកទេស រដ្ឋបាលសាលាខេត្តកោះកុងប្រចាំស្រុកថ្មបាំង ប្រធានការិយាល័យគាំទ្រឃុំ សង្កាត់ ស្រុកថ្មបាំង មេភូមិ អនុភូមិ សមាជិកភូមិ ស្មៀនឃុំ ជំនួយការឃុំ ក្រុមហ៊ុនចូលរួមដេញថ្លៃមានចំនួន៦ក្រុមហ៊ុន។
អ្នកចូលរួមទាំងអស់សរុប ១៦នាក់ស្រី០៣ នាក់ ។

ជាលទ្ធផល ការដេញថ្លៃលើគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្រុមហ៊ុនចូលរួមដេញថ្លៃរួមមានដូចខាងក្រោម:
ក្រុមហ៊ុន ពៅ ផល្លា តម្លៃដេញ ៧៩,០០០,០០០៛ ក្រុមហ៊ុន ចំរើនរតន:លីលី តម្លៃដេញ ១៤០,០០០,០០០៛ ក្រុមហ៊ុន កក់ ផុងតម្លៃដេញ១១០,០០០,០០០៛ ក្រុមហ៊ុនទឹម រិន តម្លៃដេញ ១៥៤,០០០,០០០៛ ក្រុមហ៊ុនលួនមុំ តម្លៃដេញ ១០១,២០០,០០០៛ ក្រុមហ៊ុន លឹម ពិសិដ្ឋ តម្លៃដេញ ៩៥,០០០,០០០៛ ។

ក្រុមហ៊ុនដែលដេញថ្លៃទទួលបានការអនុវត្តគម្រោងគឺ ក្រុមហ៊ុន ពៅ ផល្លា ក្នុងតម្លៃដេញ ៧៩,០០០,០០០៛ តម្លៃទាបជាងក្រុមហ៊ុនផ្សេងៗ។

ថ្ងៃចន្ទ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភ: ឆ្នាំ ២០២៣

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/09/2026

    ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចាប់ផ្តើមដំណើរការផ្តល់ពាក្យសម្រាប់ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ដើម្បីចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ការផ្តល់ពាក្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមទិវាសន្តិភាពអន្តរជាតិ​ ២១​ កញ្ញា​ ២០២៦​ លើកទី២៣​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារក្រុង បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីទប់ស្កាត់អំពើហិង្សា លើស្ត្រី លើកទី៤ ឆ្នាំ២០៥-២០៣០

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សូ សុខា នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការវិនិយោគផ្សារកោះកុងម៉ល ផ្សាររាត្រី និងផ្សារក្តាម

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សុះ សុប ចៅសង្កាត់រងទី២ តំណាងលោកចៅសង្កាត់ បានដឹកនាំមេភូមិ១ មេភូមិ៣ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិ និងកម្លាំងប៉ុស្ត៍នគរបាល សហការជាមួយក្រុមការងាររដ្ឋបាលក្រុងខេមរភូមិន្ទ ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារដងទង់