រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថាន បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា៣ឆ្នាំរំកិល ២០២៤-២០២៦ និងការគ្រោងផែនការថវិកាឆ្នាំ២០២៤ នៅក្រសួងបរិស្ថាន

មន្ទីរបរិស្ថានខេត្តកោះកុង÷ ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៣ លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរ និងលោក ម៉េង ពេជ ប្រធានការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា៣ឆ្នាំរំកិល ២០២៤-២០២៦ និងការគ្រោងផែនការថវិកាឆ្នាំ២០២៤ នៅក្រសួងបរិស្ថានក្រោមអធិបតីភាពឯកឧត្តម ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីមន្ត្រីចំណុះទីស្តីការក្រសួង និងមន្ទីរបរិស្ថានរាជធានីខេត្តសរុបចំនួន ១៤០នាក់ ។

***គោលបំណងគឺធ្វើយ៉ាងណាអោយមានការរៀបចំផែនការយុទ្ធសាស្រ្តមានភាពសុក្រិត្យ និងទាន់ពេលវេលា ៕

អត្ថបទទាក់ទង