រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ប្រជុំស្តីពី ការផ្សព្វផ្សាយ និងការបញ្ជូននេសាទមកបំពាក់ប្រព័ន្ធតាមដាន (VMS)

ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣

វេលាម៉ោង ១៤ ៖ ៣០ នាទី

នាយខណ្ឌរដ្ឋបាលជលផលកោះកុង នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង នាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប មន្ត្រីសង្កាត់រដ្ឋបាលជលផលមណ្ឌលសីមា និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប បានចូលរួមប្រជុំស្តីពី ការផ្សព្វផ្សាយ និងការបញ្ជូននេសាទមកបំពាក់ប្រព័ន្ធតាមដាន (VMS) កម្មវិធីរៀបចំឡើងដោយរដ្ឋបាលជលផល នៅសាលប្រជុំខណ្ឌរដ្ឋបាលជលផលកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ១៣នាក់ ស្រី ០១នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង