រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសន្និបាតអប់រំ យុវជន និង កីឡា

នៅព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២២ ក្នុងសាលប្រជុំតូចមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសន្និបាតអប់រំ យុវជន និង កីឡា ដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ សរុបចំនួន ៣២នាក់ ស្រី ១១នាក់ ។ កិច្ចប្រជុំនោះផ្តោតលើ (១)ការរៀបចំគណៈកម្មការទទួលខុសត្រូវ មុនពេល និង អំឡុងពេលសន្និបាត (២) ការជ្រើសរើសប្រធានបទសម្រាប់ពិភាក្សា (៣) ការរៀបចំប្រព័ន្ធផ្សាយបន្តផ្ទាល់ដល់មហាជន (៤) កាលបរិច្ឆេទជាក់លាក់ត្រូវរៀបចំសន្និបាត ។ នៅទីបញ្ចប់អង្គប្រជុំបានកំណត់រៀបចំសន្និបាតចំនួន០១ថ្ងៃ គឺថ្ងៃទី ០១ មីនា ២០២៣។

អត្ថបទទាក់ទង