ដោយមានការចាត់តាំងពីលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក សាង ស៊ីណេតអភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរភូមិឃុំ ចុះពិនិត្យទីតាំងចាក់បំពេញអាចម៍ដីចូលចំណីសមុទ្រ នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ក្រោយពីក្រុមការងារបានចុះពិនិត្យដល់ទីតាំងខាងលើរួចមក បានណែនាំដល់ម្ចាស់ទីតាំងខាងលើ ហាមធ្វើការសាងសង់សំណង់រឹងមាំ រងចាំការដោះស្រាយរួចរាល់សិន ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ៥ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣
January 26, 2023





