ថ្ងៃចន្ទ ២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទីរសៀល ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៥ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ត ប្រធានក្រុមប្រឹក្សាឃុំ ដើម្បីអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន ព្រមទាំងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលកើតមានក្នុងខែមករា ឆ្នាំ២០២៣កន្លង សមាសភាពចូលរួម÷ លោក លោកស្រី ក្រុមប្រឹក្សាឃុំ លោក ហៀង ហួន សមាជិកក្រុមប្រឹក្សាស្រុក ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោក លោកស្រីជំនួយការឃុំ លោកស្រី មេភូមិ អនុភូមិអន្លង់វ៉ាក់ លោកប្រធាន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម សមាសភាពចូលរួមសរុបចំនួន ១៥នាក់ ស្រី ០៥នាក់ នៅសាលាឃុំតាតៃក្រោម។