ថ្ងៃសុក្រ ១៤ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣
វេលាម៉ោង១៧:០០នាទីរសៀល លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានចុះផ្សព្វផ្សាយលិខិតជូនដំណឹងរបស់រដ្ឋបាលឃុំតាតៃក្រោម ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងមូលដ្ឋាន នាឱកាសបុណ្យចូលឆ្នាំជនជាតិចិន និងវៀតណាមនាពេលខាងមុខ។ជាមួយគ្នានោះ លោកមេឃុំ បានណែនាំដល់ បង ប្អូន ប្រជាពលរដ្ឋ និងអាជីវករ ដែលរស់នៅក្នុងឃុំតាតៃក្រោម ត្រូវចូលរួមសហការ និងអនុវត្ត តាមគោលការណ៍នៃសេចក្ដីជូនដំណឹង របស់រដ្ឋបាលឃុំ។សមាសភាពចូលរួម លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាតៃ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ អាជីវករ ប្រជាពលរដ្ឋតាមផ្ទះ។