ថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សា ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុ អាជ្ញាធរភូមិ លោកនាយកសាលា ប្រធានសហគមន៍ និងប្រជាពលរដ្ឋទាំង ៣ភូមិ នៃឃុំកោះកាពិ ដើម្បីបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ដែលមានសមាសភាពចូលរួម ២៣នាក់ ស្រី០៦នាក់ ៕