រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ  បានដឹកនាំ លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ លោកជំទប់ទី១​ និងប្រធានសហគម​ន៍នេសាទសម្រស់កោះស្ដេច​​ ចូលរួមធ្វេីការព្រលែងសត្វអណ្ដេីកសមុទ្រ (ប្រភេទល្មិច)

លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំ លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ លោកជំទប់ទី១​ និងប្រធានសហគម​ន៍នេសាទសម្រស់កោះស្ដេច​​ ចូលរួមធ្វេីការព្រលែងសត្វអណ្ដេីកសមុទ្រ (ប្រភេទល្មិច) មានទម្ងន់​៧គីឡូក្រាម ទំហំស្នូកបណ្ដោយ ៤០សង់ទីម៉ែត្រ និងទទឹង ៣៦សង់ទីម៉ែត្រ ដោយបានធ្វេីការកិបស្លាកលេខសម្គាល់ដែលមានលេខ​ KH2430 ដែលអ្នកនេសាទ នេសាទបានដោយចៃដន្យ ស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាល​ បានអំពាវនាវ និងផ្សព្វផ្សាយជូនដល់ប្រជានេសាទទាំងអស់ សូមមេត្តាចូលរួមថែរក្សា អភិរក្ស និងការពារសត្វអណ្ដេីកសមុទ្រគ្រប់ប្រភេទ និងវារីសត្វសមុទ្រដទៃទៀត ដែលជាប្រភេទសត្វជលផលសមុទ្រកំពុងរងគ្រោះថ្នាក់ នៅក្នុងដែនសមុទ្រកម្ពុជាឲ្យបានគង់វង្ស និងប្រកបដោយចីរភាព សម្រាប់អនាគតកូនចៅជំនាន់ក្រោយរបស់យើង៕ ប្រភព យ៉ាង រិទ្ធីរ៉ា
…………………………………………………………………………..
ថ្ងៃសុក្រ​ ១៤រោច ខែបុស្ស​ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២៣

អត្ថបទទាក់ទង