រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ស្រុកកោះកុង និងលោក មិត សៅ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថ ចុះធ្វើការពិនិត្យការងារឃុំកោះកាពិ

ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ និងលោក មិត សៅ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថ បានចុះធ្វើការពិនិត្យលើការជម្រុញ តាមដាន និងលើកកម្ពស់នូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ ស្របតាមការណែនាំលេខ០២៥ ស.ជ.ណ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិការបស់រដ្ឋបាលឃុំ-សង្កាត់ និងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ-សង្កាត់ របស់រដ្ឋបាលឃុំកោះកាពិ នៅសាលាឃុំកោះកាពិ

សមាសភាពចូលរួមលោកស្រីមេឃុំ លោកជំទប់ទី១ ជំទប់ទី២ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាល និងជំនួយការហិរញ្ញវត្ថុឃុំកោះកាពិ។

អត្ថបទទាក់ទង