រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំពិធីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣)

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំពិធីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣) លើរបបប្រល័យពូជសាសន៍ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ ប៊ុនថង អនុប្រធានប្រចាំការក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកគិរីសាគរ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកនិងមានការអញ្ជើញចូល​រួមជាភ្ញៀវកិត្តិយសរួមមាន លោក ឃឹម ចន្ទ័ឌី ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុក លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធអភិបាលស្រុក ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ លោកមេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ប្រជាពលរដ្ឋក្នុងស្រុកគិរីសាគរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសំណង់ផ្សារកូនកុក នៅឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង៕ យ៉ាង រិទ្ធីរ៉ា
…………………………………………….
ថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣
January 18, 2023

អត្ថបទទាក់ទង