រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់បានចូលរួមបុណ្យគម្រប់ ០៧ ថ្ងៃ របស់ឧបាសកឈ្មោះ ប៉ាន់ វុទ្ធី

​ រដ្ឋបាលឃុំព្រែកខ្សាច់

​ លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានដឹកនាំក្រុមការងារឃុំនាំយកបច្ច័យ និងទេយ្យទាន ផ្សេងៗ ចូលរួមកម្មវិធីបុណ្យគម្រប់៧ថ្ងៃរបស់ឧបាសក ឈ្មោះ ប៉ាន់ វុទ្ធី ដែលបានស្លាប់កាលពីមុន រួមមានដូចជា ÷ អង្ករ០១បាវ ទឹកបរិសុទ្ធ ០៦ យួរ និងមានទឹកត្រី ទឹកស៊ីអ៊ីវមួយចំនួនទៀត ។
ក្រុមការងារដែលបានចូលរួមឧបត្ថម្ភមានដូចជា÷
១ .លោក រៀម រុំ មេឃុំ ចំនួន ២០ ម៉ឺនរៀល
២. លោក រៀម រ៉ា ចំនួន ២០ ម៉ឺនរៀល
៣. លោកស្រីឈឹម ចាន់ឌី ក្រុមប្រឹក្សាឃុំ ចំនួន ៥ម៉ឺនរៀល
៤. លោកអ៊ូច សារិត នាយរងប៉ុស្តិ៍ ៥ម៉ឺនរៀល
៥. ខ្ញុំបាទ មាស សំណាង ជំនួយរដ្ឋបាលឃុំ ចំនួន ៥ ម៉ឺនរៀល
៦. លោក គង់ ស៊ូន ប្រធានប្រជាការពារ ចំនួន ៥ ម៉ឺនរៀល
៧. លោក សេង សុភាព ចំនួន ២ ម៉ឺនរៀល
សរុបជាទឹកប្រាក់បានចំនួន ៦២ ម៉ឺនរៀល


==============================
ថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣
January 17, 2023

អត្ថបទទាក់ទង