រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា នៅឃុំតាតៃក្រោម

ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១០ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួមជាគណៈអធិបតី ពិធីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣) លើរបបប្រល័យពូជសាសន៍នៅឃុំតាតៃក្រោម ក្រោមអធិបតីភាពលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និសាសនាខេត្តកោះកុង និងមានការអញ្ជើញចូល​រួមជាភ្ញៀវកិត្តិយសរួមមាន លោកអនុប្រធានមន្ទីរ សមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ លោកមេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ និងប្រជាពលរដ្ឋឃុំតាតៃក្រោម នៃ​ស្រុកកោះកុង​ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវត្តពោពោធិ៍គីរីមនោរម្យ(ហៅវត្តតាតៃភូមិដូង) ស្ថិតនៅភូមអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង