ឃុំតាតៃក្រោម ៖ ថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលឃុំតាតៃក្រោម បានរៀបចំពិធីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣) លើរបបប្រល័យពូជសាសន៍ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ទូច ប្រធានមន្ទីធម្មការ និងសាសនាខេត្តកោះកុង និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសរួមមាន សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុកកោះកុង លោកនាយករដ្ឋបាលសាលាស្រុក លោកប្រធានភូមិបាលនគររូបនីយកម្ម និងសំណង់ លោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ កងកម្លាំងទាំងបីប្រភេទ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកលោកស្រី មេភូមិ លោក លោកស្រី ជំនួយការឃុំ លោកប្រធាន សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងឃុំតាតៃក្រោម នៃស្រុកកោះកុង សរុបចំនួន ១៥០នាក់ វត្តពោធិគីរីមនោរម្យ(ហៅវត្តតាតៃភូមិដូង) ស្ថិតនៅភូមិ អន្លងវ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។