រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំមន្ត្រី​ នៃរដ្ឋបាលឃុំកោះស្ដេច​ ចុះសួរទុក្ខ និងបានឧបត្ថម្ភអង្ករ​ និងថវិកាមួយចំនួន​ ជូនប្រជាការពារភូមិ​ ព្រែកស្មាច់ និងភូមិពាមកាយ ចំនួន​ ២៧នាក់​

​ រដ្ឋបាលឃុំកោះស្ដេច

​ លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ បានដឹកនាំមន្ត្រី​ នៃរដ្ឋបាលឃុំកោះស្ដេច​ ចុះសួរទុក្ខប្រជាការពារភូមិ​ ទាំង​ ០២ភូមិគឺ(ភូមិព្រែកស្មាច់ និងភូមិពាមកាយ) ព្រមទាំងបានឧបត្ថម្ភអង្ករ​ និងថវិកាមួយចំនួន​ ជូនប្រជាការពារភូមិចំនួន​ ២៧នាក់​ ដោយក្នុងម្នាក់ៗទទួលបាននូវអង្ករ​ ២៥គីឡូក្រាម​ និងថវិកាចំនួន​ ២០,០០០៛​ ​ ហេីយថវិកាទាំងអស់នេះបានមកពីការកៀរគរសម្បុរសជន​ និងថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំ​ ស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។
​ ហេីយលោកមេឃុំ​ ក៏បានធ្វេីការណែនាំទៅដល់ប្រជាការពារភូមិទាំងអស់​ អោយចេះសាមគ្គីគ្នា​ ប្រកៀកស្មារគ្នា​ ចេះយោគយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមក​ ដេីម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ​ ឃុំ​ របស់យេីងទាំងអស់គ្នា​ ជាចុងបញ្ចប់លោកមេឃុំ​ ក៏បានសម្ដែងថ្លែងអំណរអរគុណទៅដល់បងប្អូនប្រជាការពារភូមិទាំងអស់​ ដែលបានខិតខំធ្វេីការយកចិត្តទុកដាក់ប្រកាន់ភ្ជាប់នៅតួនាទីរៀងៗខ្លួន។

ថ្ថ្ងៃសៅរ៍ ៨ រោច ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល
January 14, 2023

អត្ថបទទាក់ទង