រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមក្នុងយុទ្ធនាការស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តកបរិស្ថាន ដល់ប្រជាពលរដ្ឋនៅផ្សារដងទង់

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានបានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមក្នុងយុទ្ធនាការស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តកបរិស្ថាន ដល់ប្រជាពលរដ្ឋនៅផ្សារដងទង់ ក្រោមអធិបតីភាព

  • ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន
  • លោកស្រី អ៊ី នារីនេត អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត
  • ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន

គោលបំណងនៃកម្មវិធីនេះ
១.ផ្សាព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយ រួមគ្នាកាត់បន្ថយថង់ប្លាស្ទិកនៅកម្ពុជាតាមគោលការណ៍ ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រដ្ឋាភិបាលស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក ។
២. ជំរុញនិងលើកទឹកចិត្តដល់អាជីវករអោយបញ្ឈប់ជាអចិន្ត្រៃយ៍នូវការផ្តល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃដល់អតិថិជន
៣. ចូលរួមចំណែកនិងលើកស្ទួយជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍តាមរយៈ ការផលិតកន្រ្តាកដែលធ្វើចចូតជាផលិតផលក្នុងស្រុក ។

អត្ថបទទាក់ទង