/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមកិច្ចប្រជុំក្រុមផលិត ស្តីពីការកត់ត្រាបញ្ជីស្នាម ការជំរុញការផលិត និងការរៀបចំផែនការក្រុម របស់កសិករគម្រោងស្ទៀរ (STEER) ដែលសហការ និងសម្របសម្រួលដោយអង្គការ Save the Children ខេត្តកោះកុង

ថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣

លោក សឹង លី ប្រធានការិល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិល័យកៅស៊ូ បានចូលរួមកិច្ចប្រជុំក្រុមផលិត ស្តីពីការកត់ត្រាបញ្ជីស្នាម, ការជំរុញការផលិត និងការរៀបចំផែនការក្រុម របស់កសិករគម្រោងស្ទៀរ(STEER) ដែលសហការ និងសម្របសម្រួលដោយអង្គការ Save the Children ខេត្តកោះកុង។ កិច្ចប្រជុំក្រុមនេះធ្វើនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ដែលមានមានអ្នកចូលរួម ១៦នាក់ ស្រី ៣នាក់។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន ០៣គឺ

១. ស្វែងយល់ពីបញ្ហាប្រឈមរបស់ក្រុម និងស្វែងរកដំណោះស្រាយ,

២.បង្ហាញពីលទ្ធផលដែលក្រុមបានអនុវត្តកន្លងមកយល់ពីសារៈប្រយោជន៍ពីការចងក្រងក្រុមផលិត,

៣.រៀបចំផែនការផលិតបន្ត និងជំរុញឲ្យក្រុមនៅបន្តដំណើរការ ទោះគម្រោងជិតចប់ក៏ដោយ។

និងបានបន្តចុះតាមដាន និងផ្តល់បច្ចេកទេសដល់កសិករគម្រោងស្ទៀរ នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង បានចំនួន ០៦គ្រួសារ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    26/08/2026

    លោក ខូវ ជឿង នាយករងឧទ្យានជាតិបទុមសាគរ រួមជាមួយមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិបទុមសាគរ បានចូលរួមអនុវត្តការងារច្រកដីដាក់ក្នុងថង់ សម្រាប់បណ្ដុះកូនឈើ និងបានជញ្ជូនដាក់ក្នុងថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ សរុបចំនួន ១.៥៣០ ថង់

  • ហេង គីមឆន/
    26/08/2026

    ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ និង​ពិធី​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿង​ញៀន​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៥០ អាណត្តិទី៥ ក្រោមអធិបតីភាព លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលបច្ចេកទេសក្រុង

  • ហេង គីមឆន/
    26/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អអគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​