រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) បានចុះតាមដាន និងវាយតម្លៃ ទាក់ទងនឹងកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមានរបស់ប្រជាកសិករ នៅឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍-សុក្រ ៦-៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៣

មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) បានចុះតាមដាន និងវាយតម្លៃ ទាក់ទងនឹងកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមានរបស់ប្រជាកសិករ តាមរយៈការចុះសម្ភាសតាមខ្នងផ្ទះ ចំនួន ០៦គ្រួសារ នៅភូមិប្រលាន និងភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងគោលបំណង៖

១-សិក្សាការយល់ដឹង ការអនុវត្ត និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាកសិករ អំពីកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន។

២-លើកទឹកចិត្តអាណាព្យាបាលឱ្យបង្កើនការវិនិយោគលើកុមារ ធានាឱ្យកុមារបានទៅរៀនទៀងទាត់ មានសម្លៀកបំពាក់សមរម្យ ទទួលបានការថែទាំសុខភាព និងរបបអាហារគ្រប់គ្រាន់។

៣-លើកទឹកចិត្ត និងជំរុញគ្រួសារកសិករជួយផ្សព្វផ្សាយបន្តដល់សហគមន៍។

អត្ថបទទាក់ទង