រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ ដល់មន្ត្រី-បុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២២ ដែលមានគុណវុឌ្ឍិ សមស្របទៅនឹងគុណតម្លៃទាំងប្រាំដែលមន្ទីរពេទ្យបានដាក់ចេញ និងមានស្នាដៃការងារល្អ ដែលទទួលបានសម្លេងឆ្នោតគាំទ្រច្រើនជាងគេ ដោយបានរកឃើញតាមរយៈការចូលរួមបោះឆ្នោតតាមបែបប្រជាមតិពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកមន្ទីរពេទ្យទាំងអស់

មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ ដល់មន្ត្រី-បុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២២ ដែលមានគុណវុឌ្ឍិ សមស្របទៅនឹងគុណតម្លៃទាំងប្រាំដែលមន្ទីរពេទ្យបានដាក់ចេញ និងមានស្នាដៃការងារល្អ ដែលទទួលបានសម្លេងឆ្នោតគាំទ្រច្រើនជាងគេ ដោយបានរកឃើញតាមរយៈការចូលរួមបោះឆ្នោតតាមបែបប្រជាមតិពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកមន្ទីរពេទ្យទាំងអស់។ នេះគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ការលើកទឹកចិត្ត ដល់មន្ត្រី-បុគ្គលិកដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយគុណតម្លៃ និងមានស្នាដៃការងារល្អ បន្តការខិតខំប្រឹងប្រែងតទៅទៀត រីឯមន្ត្រី-បុគ្គលិកដែលមិនទាន់បានទទួលប័ណ្ណសរសើរបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងគោលដៅរួមឱ្យមន្ទីរពេទ្យក្លាយទៅជាគ្រឹះស្ថានបម្រើសេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានគុណភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសមធម៌ ។
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ January 12, 2023

អត្ថបទទាក់ទង