រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ ក្រុមការងារក្រសួងបរិស្ថានដឹកនាំដោយ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម ខៃ អាទិត្យ អនុរដ្ឋលេខាធិការក្រសួង  តំណាងអគ្គនាយកនៃអគ្គនាយកដ្ឋាន បានចុះពិនិត្យទីតាំងជាក់ស្ដែង និងប្រជុំពិភាក្សាពិគ្រោះយោបល់លើករណីស្នើសូមពិនិត្យទីតាំងជាក់ស្ដែងលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ក្នុងកោះចំការដូង ភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ទទួលស្វាគមន៍ ក្រុមការងារក្រសួងបរិស្ថានដឹកនាំដោយ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម ខៃ អាទិត្យ អនុរដ្ឋលេខាធិការក្រសួង  តំណាងអគ្គនាយកនៃអគ្គនាយកដ្ឋាន និងអ្នកពាក់ព័ន្ធ សរុបចំនួន ២៧នាក់ បានចុះពិនិត្យទីតាំងជាក់ស្ដែង និងប្រជុំពិភាក្សាពិគ្រោះយោបល់លើករណីស្នើសូមពិនិត្យទីតាំងជាក់ស្ដែងលើ ករណីស្នើសូមបូមដីចាក់បំពេញ តំបន់ដីលិចទឹកប្រមាណ ៩៥% ចូលក្នុងទីតាំងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ក្នុងកោះចំការដូង ភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
មតិរួមរបស់ក្រុមការងារបានសម្រេច៖
១.គាំទ្រឱ្យមានការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិលើទីតាំងស្នើសុំខាងលើ
២.ក្រុមហ៊ុនត្រូវរៀបចំប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍ដើម្បីដាក់ជូនក្រសួងបរិស្ថានពិនិត្យនិងសម្រេច
៣.បន្ទាប់ពីទទួលបានការអនុម័តប្លង់មេពី ក្រសួងបរិស្ថានអគ្គនាយកដ្ឋានសហគមន៍ត្រូវពិនិត្យសំណើឡើងវិញ ម្ចាស់គម្រោងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធស្របតាមផែនការ និងគោលការណ៍របស់ក្រសួងបរិស្ថាន
៤.ម្ចាស់គម្រោងត្រូវគិតគូរឱ្យបានហ្មត់ចត់ រៀបចំឱ្យមានផែនការគ្រប់គ្រង និងយន្តការនានាក្នុងការគ្រប់គ្រសំណល់រឹង-រាវ ចាប់ពីដំណាក់កាលអនុវត្តសាងសង់រហូតដល់ប្រតិបត្តិការ៕
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ January 12, 2023

អត្ថបទទាក់ទង