ថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣
លោក គង់ មិនា ប្រធានការិយាល័យកសិ.ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការ Save the children ប្រចាំស្រុកស្រែអំបិល ចុះត្រួតពិនិត្យ តាមដានកសិករ ដើម្បីពង្រឹងផលិតភាពកសិកម្មដំណាំបន្លែ និងស្វាយចន្ទី នៃគម្រោងស្ទៀរ (STEER) ដែលមានអ្នកចូលរួមសរុបចំនួន ២១នាក់ នៅឃុំបឹងព្រាវ ស្រុកជីខក្រោម និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង