រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមកិច្ចប្រជុំក្រុមផលិត ស្តីពីការកត់ត្រាបញ្ជីស្នាម ការជំរុញការផលិត និងការរៀបចំផែនការក្រុម របស់កសិករគម្រោងស្ទៀរ(STEER) ដែលសហការ និងសម្របសម្រួលដោយអង្គការ Save the Children ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣

លោក សឹង លី ប្រធានការិល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិល័យកៅស៊ូ បានចូលរួមកិច្ចប្រជុំក្រុមផលិត ស្តីពីការកត់ត្រាបញ្ជីស្នាម, ការជំរុញការផលិត និងការរៀបចំផែនការក្រុម របស់កសិករគម្រោងស្ទៀរ(STEER) ដែលសហការ និងសម្របសម្រួលដោយអង្គការ Save the Children ខេត្តកោះកុង។ កិច្ចប្រជុំក្រុមនេះធ្វើនៅភូមិប្រទាល ឃុំកណ្តោល ស្រុកបូទុមសាគរ ដែលមានមានអ្នកចូលរួម ១៤នាក់ ស្រី ៥នាក់។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន ០៣គឺ៖

១. ស្វែងយល់ពីបញ្ហាប្រឈមរបស់ក្រុម និងស្វែងរកដំណោះស្រាយ,

២.បង្ហាញពីលទ្ធផលដែលក្រុមបានអនុវត្តកន្លងមកយល់ពីសារៈប្រយោជន៍ពីការចងក្រងក្រុមផលិត,

៣.រៀបចំផែនការផលិតបន្ត និងជំរុញឲ្យក្រុមនៅបន្តដំណើរការ ទោះគម្រោងជិតចប់ក៏ដោយ។

និងបានបន្តចុះតាមដាន និងផ្តល់បច្ចេកទេសដល់កសិករគម្រោង នៅភូមិប្រទាល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង បានចំនួន ០៥គ្រួសារ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង