ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣
ពេលល្ងាច ៖ លោក អុី ម៉េងលាង ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ នាយ នាយរងខណ្ឌទាំង២ និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យក្រោមឱវាទមន្ទីរទាំងអស់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានអ្នកចូលរួមចំនួន ២០នាក់ ស្រី ០៣នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង