រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ ឈ្មោះ សាំង សាប់ ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅភូមិភ្ញីមាស មានរោគប្រចាំកាយ

រដ្ឋបាលឃុំភ្ញីមាស

…………………………………       
 លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់ឃុំ រួមមាន៖ជំទប់ទី១.ទី២ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងនាយប៉ុស្តិ៍រដ្ឋបាលភ្ញីមាស ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ឈ្មោះ សាំងសាប់ ភេទស្រី អាយុ៧៧ឆ្នាំ មានរោគប្រចាំកាយ និងមានជម្ងឺជាទម្ងន់ដែលស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
ក្នុងនោះ លោកឡុញសុផល មេឃុំភ្ញីមាស
បានពាំនាំសម្ភារៈមួយចំនួនដូចជា÷ 
អង្ករ ២៥ គីឡូក្រាម  ទឹកដោះគោឆៅ២ឡូ ទឹកដោះគោខាប់២កំប៉ុង ត្រីខ២ឡូ និងថវិកា ១៥មុឺនរៀល។  ក្នុងការចំណាយសម្ភារៈ ជាថវិកា របស់រដ្ឋបាលឃុំភ្ញីមាស មេឃុំ និង សប្បុរសជន
……………………………….. 
ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦                            
ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣

អត្ថបទទាក់ទង