ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង: ថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣
លោក យោង ចាន់ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង បានដឹកនាំកងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះសូសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួន ២៥ នាក់ ស្រី១២នាក់ ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិដីទំនាប និងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។