រដ្ឋបាលឃុំត្រពាំងរូង: ថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាល់ ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០៥នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានសហការជាមួយលោក យោង ចាន់ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង និងកម្លាំងអធិការដ្ឋានស្រុកកោះកុង រួមជាមួយអាជ្ញាធរភូមិនិងឃុំត្រពាំងរូង ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ វ៉ាន់ថន នាយផ្នែកប្រឆាំងគ្រឿងញៀន បានចុះធ្វើវេទិកាផ្សព្វផ្សាយអំពីសៀវភៅផ្ទាំងធំទម្រង់ទាំង ៤ ដល់ប្រជាពលរដ្ឋរស់នៅចំនុចវាលស្បូវស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង
ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម:
១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
២.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូគ្រឿងញៀនគ្រប់ប្រភេទ
៣.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ
៤.ផ្សព្វផ្សាយបែបបទនៃការផ្តល់សៀវភៅស្នាក់នៅ(ក២)និងសៀវភៅគ្រួសារ(ក៤)និងសេចក្តីជូនស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ទុតិយតា
៥.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច។
វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ១៥នាក់ ស្រី ០៥នាក់ និងកម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ០៩ និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល។