រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវបេតុងអាមេនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ប្រវែង៤៤៦ម៉ែត្រ ទទឹង ៦ម៉ែត្រ នឹងកម្រាស់ ១៥០មម

ស្រុកកោះកុង,ថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទីរសៀល លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចុះត្រួតពិនិត្យការជួសជុលផ្លូវបេតុងអាមេ មានប្រវែង ៤៤៦ម៉ែត្រ ទទឹង ៦ម៉ែត្រ នឹងកម្រាស់ ១៥០មម ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ដែលជាគម្រោងជួសជុលផ្លូវបេតុងអាមេ ប្រើប្រាស់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកកោះកុង ឆ្នាំ២០២៣។នៅក្នុងការត្រួតពិនិត្យផ្លូវបេតុងនេះផងដែរ លោក អភិបាលរង បានមានមតិណែនាំដល់ លោកមេឃុំ លោកស្រីជំទប់១ឃុំ ជួយណែនាំមេភូមិ និងប្រជាពលរដ្ឋដែលរស់នៅជាប់តាមបណ្ដោយផ្លូវបេតុង ជួយត្រួតពិនិត្យ តាមដាន ទៅលើការងារកសាងសង់ផ្លូវរបស់ក្រុមហ៊ុនដែលបានទទួលម៉ៅការសាងសង់ផ្លូវ ដើម្បីឱ្យផ្លូវបេតុងនេះមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។សមាសភាពចូលរួម លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម លោកស្រី អ៊ុក កន្និកា ជំទប់ទី១ លោក ហៀង ហួន សមាជិកក្រុមប្រឹក្សាស្រុក លោក ជា ភក្ដី អនុប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ និងប្រជាពលរដ្ឋ សរុបចំនួន ០៨នាក់ ស្រី ០១នាក់។

អត្ថបទទាក់ទង