រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចូលរួមអបអរសាទរក្នុងពិធីប្រារព្ធ បើកបវេសនកាលឆ្នាំ២០២២-២០២៣ នៅវិទ្យាល័យល័យហ៊ុនសែនត្រពាំងរូង

រដ្ឋបាលឃុំត្រពាំងរូង ៖ ព្រឹកថ្ងៃចន្ទ ១១ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីប្រារព្ធបើកបវេសនកាលឆ្នាំ២០២២-២០២៣ នៅវិទ្យាល័យហ៊ុនសែនត្រពាំងរូង ក្រោមអធិបតីភាព លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងលោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុកលេខរៀងទី២ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

វត្តមានអញ្ជើញចូលរួមមាន: ប្រធានការិយាល័យអប់រំយុវជន និងកីឡា មេភូមិត្រពាំងរូង លោកនាយក លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យ នាយក លោកគ្រូ អ្នកគ្រូបឋមសិក្សា ត្រពាំងរូង មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សប្រហែល ២០០នាក់។

ជាមួយគ្នានោះ លោកអភិបាលនៃគណៈអភិបាលស្រុកកោះកុង បានជម្រុញដល់មាតាបិតា និងអាណាព្យាបាលសិស្ស ជួយជម្រុញ និងលើកទឹកចិត្តដល់កូនៗ ឲ្យខិតខំប្រឹងប្រែង មករៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ព្រោះចំណេះវិជ្ជា ជាទ្រព្យសម្បត្តិមួយដែលជាប្រភពចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារ និងសំណូមពរមាតាបិតា អាណាព្យាបាលសិស្ស កុំឲ្យកូនៗឈប់ច្រើនពេក ព្រោះធ្វើឲ្យការរៀនសូត្ររបស់កូនៗ មានការយឺតយ៉ាវ រៀនមិនទាន់អ្នកដទៃ អាចជាកត្តាឲ្យកូនៗ មានការខ្មាស់អៀនមិត្តភ័ក្តិ អាចឈានដល់ការបោះបង់ការរៀនសូត្រ។

ជាទីបញ្ចប់ លោកអភិបាលនៃគណៈអភិបាល បានជូនពរដល់ភ្ញៀវកិត្តិយស មាតាបិតា អាណាព្យាបាល សិស្សានុសិស្សទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ចការងារ និងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខ និងពលៈ។

អត្ថបទទាក់ទង