រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង និងជាអនុប្រធានក្រុមការងារអាហារូត្ថម្ភស្រុក ដឹកនាំកិច្ចប្រជុំពិភាក្សា និងណែនាំដល់អ្នកអនុវត្តសំខាន់ៗ នៅថ្នាក់ឃុំ ក្នុងការអនុវត្តការងារគម្រោងអាហារូបត្ថម្ភ

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៥ កើត ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង និងជាអនុប្រធានក្រុមការងារអាហារូត្ថម្ភនៅកម្ពុជា ស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារមួយចំនួន សម្រាប់ការអនុវត្តការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងបានណែនាំដល់អ្នកអនុវត្តសំខាន់ៗ នៅថ្នាក់ឃុំ សូមបង្កើនយកចិត្តទុកដាក់ក្នុងការអនុវត្តការងារគម្រោងអាហារូបត្ថម្ភនេះ ដើម្បីទទួលបាននូវលទ្ធផលល្អ និងប្រសិទ្ធភាពនៃការងារ។

សមាសភាពចូលប្រជុំរួមមាន លោក លោកស្រីសមាជិកក្រុមការងារថ្នាក់ស្រុក អ្នកអនុវត្តសំខាន់ៗនៅថ្នាក់ឃុំ នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង