រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមេបញ្ជាការរង នាយសេនាធិការ(ស្ដីទី) ប្រធានមន្ទីរទាំង៧ និងការិយាល័យពាក់ព័ន្ធ

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញដឹកនាំប្រជុំ ១.ផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង២.ដាក់ផែនការឱ្យជំនាញកសាងផែនការការពាររក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំសកល ២០២២-២០២៣ ខាងមុខ ៣.ធ្វើផែនការការពារសន្តិសុខ សុវត្ថិភាព ជូនសម្ដេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងដំណើរចុះត្រួតពិនិត្យការសាងសង់ស្ដូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ នៅខេត្តកោះកុង នាពេលខាងមុខ។ ដោយមានកាតចូលរួមពី មេបញ្ជាការរង នាយសេនាធិការ(ស្ដីទី) ប្រធានមន្ទីរទាំង៧ និងការិយាល័យពាក់ព័ន្ធ៕
ប្រភព : វ.ទោ ស៊ឹម ពិសី ប្រធានមន្ទីរ
ថ្ងៃអង្គារ ៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ December 27, 2022

អត្ថបទទាក់ទង