រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានជួសជុល រៀបចំបន្ទប់ដោយឡែកសម្រាប់ថែទាំ ព្យាបាលព្រះសង្ឃ

ថ្ងៃសុក្រ ១ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២
December 23, 2022

ក្រោមគំនិតផ្តួចផ្តើមរបស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុងនាមជាពុទ្ធសាសនិក ក្នុងឆ្នាំ២០២២នេះ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានជួសជុល រៀបចំបន្ទប់ដោយឡែកសម្រាប់ថែទាំ ព្យាបាលព្រះសង្ឃដែលមានអាពាធ ចំនួន១បន្ទប់ ប្រកបដោយផាសុកភាព ក្រោមការឧបត្ថម្ភរបស់ឧបាសក អេង ហៃ និង ឧបាសិកា សៅ គឹមហ៊ាង (ត្រូវជាឪពុក ម្តាយបង្កើតលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន) ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី ដើម្បីជួយសម្រួលដល់ព្រះសង្ឃមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី-បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបាសក អេង ហៃ និង ឧបាសិកា សៅ គឹមហ៊ាង ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី ដែលមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភថវិកាដើម្បីជួសជុល រៀបចំបន្ទប់សម្រាប់ថែទាំ ព្យាបាលព្រះសង្ឃនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

អត្ថបទទាក់ទង