គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាហ៊ុនសែនកោះស្តេច សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ
លោកស្រី គឹម ហ៊ួរ ព្រមទាំងស្វាមី (អនុប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមកោះស្តេច) បានចូលរួមចែកអំណោយជូនទៅដល់សិស្សានុសិស្សទាំងអស់ ដោយក្នុង១នាក់ទទួលបាន (សម្ភារៈសិក្សា +ថវិកា២០០០៛) ព្រមទាំងបានឧបត្ថម្ភថវិកាជូនទៅដល់លោកស្រីនាយិកា លោកនាយករង ព្រមទាំងលោកគ្រូអ្នកគ្រូផងដែរ ដោយក្នុង១នាក់ទទួលបានថវិកា (៥០០០០៛) ។
……………………………………..
ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ November 22, 2024