រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំប្រចាំខែធ្នូ លើកទី៧ អាណត្តិទី៥ ឆ្នាំទី១ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ

……………………………………….

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំប្រចាំខែធ្នូ លើកទី៧ អាណត្តិទី៥ ឆ្នាំទី១ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមអធិបតីភាព លោក ឡុញ សុផល ជាប្រធានអង្គប្រជុំ សមាសភាពមាន អនុប្រធានគ.ក.ន.ក សមាជិកអចិន្ត្រៃយ៍គ.ក.ន.ក សមាជិកគ.ក.ន.ក នាយរងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានប៉ុស្តិ៍សុខភាពឃុំ នាយករងសាលាពាមកាយ អ្នកគ្រូតំណាងសាលាតានី មេភូមិទាំង៣ភូមិ តំណាងជនពិការភូមិ និងជំនួយការសេវាសង្គម សមាសភាពចូលរួមសរុប ១៤នាក់ ស្រី៥នាក់
របៀបវារ:
១/.ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមុន
២/.រាយការណ៍ និងពិភាក្សាផ្នែកសេវាសុខភាព
៣/.រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៤/.រាយការណ៍ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥/.រាយការណ៍ និងពិភាក្សាលើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់
៦/.រាយការណ៍ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧/.រាយការណ៍អំពីការប្រើប្រាស់ថវិការបស់គ.ក.ន.គ
៨/.សេចក្ដីផ្សេងៗ

ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២

អត្ថបទទាក់ទង