ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកអភិបាលរងក្រុង និងមន្រ្តីនៃរដ្ឋបាលក្រុងខេមរភូមិន្ទទាំងអស់ បានអញ្ជើញសួរសុខទុក្ខ និងបាននាំយកថវិកាមួយចំនួនជូនកញ្ញា ងួន វល័ក្ខ ប្រធានការិយាល័យធនធានមនុស្ស នៃរដ្ឋបាលក្រុង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






