/ / /

រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៧ ឆ្នាំទី១ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៧ ឆ្នាំទី១ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំសមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ  នាយប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍   ជំនួយការឃុំ លោក លោកស្រីមេភូមិទាំង៥នាយកសាលា និងតំណាងអង្គការសរុប ២២នាក់ ស្រី០៥ នាក់។

ក្រោមរបៀបវារះដូចខាងក្រោម៖

១_ការបើកកិច្ចប្រជុំ និងមតិ ស្វាគមន៍

២_ការពិនិត្យ  កូរ៉ុមនិងសមាសភាពចូលរួមប្រជុំ

៣_ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របៀវរៈ នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ

៤_ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកមុន

៥_ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំប្រចាំខែ

៦_ពិនិត្យ និងអនុម័ត របាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ

៧_ពិនិត្យ និងអនុម័តផែនការថវិកាឆ្នាំ២០២៣

៨_ទិសដៅ និងផែនការអនុវត្តការងារ

-ពន្លឿនការបញ្ជូលទិន្នន័យភូមិឆ្នាំ២០២២ សម្រាប់កសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់

-ជម្រុញការចុះបញ្ជីអត្រានុកូដ្ឋានគ្រប់ប្រភេទ

-បន្តការផ្សព្វផ្សាយ និងជម្រុញឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់គ្នា

៩_បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការថ្មីៗ

-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមមូលដ្ឋាន

– បញ្ហាប្រឈមតាមភូមិ

១០_មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។

ប្រភពៈ@រដ្ឋបាលឃុំកណ្ដោល

————————————-

ថ្ងៃសុក្រ ១ កើត ខែបុស្ស ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២

December 23, 2022

**ប្រកាសលទ្ធផលមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ខេត្តផ្សេងៗ នៅទូទាំងប្រទេស

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/06/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ TVET DAY ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល”

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • មន្ទីរបរិស្ថាន/
    15/06/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង រួមជាមួយមន្ត្រីក្រោមឱវាទ បានចូលរួមក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅបរិវេណសាលមហោស្រពខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ជា ហេង ប្រធានរតនាគារខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម រិទ្ធ សារិ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    15/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១ រូប ចូលរួមពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ TVET DAY ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល”