លោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា បានចូលរួមសហការ ជាមួយក្រុមការងារអន្តរក្រសួង និងមន្ទីរ ក្រសួងប្រៃសណីយ៍និងទូគមនាគមន៍, ក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រុមការងារបច្ចេកទេស និង ប្រតិបត្តិករទូរគមនាគមន៍ និងចុះមកពិនិត្យវាស់ស្ទង់សេវាទូរស័ព្ទ និងអ៊ីនធឺណិត កំណត់ទីតាំងដែលត្រូវសាងសង់ ស្ថានីយ៍បង្គោលអង់តែនទូរស័ព្ទ នៅតំបន់ទេសចរណ៍ និងទេសចរណ៍ដាច់ស្រយាលនៅក្នុងមូលដ្ឋានភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដើម្បីឆ្ពោះទៅកាន់ទីតាំងតំបនទឹកធ្លាក់ក្បាលឆាយ(E,៩១) មានចំងាយ៥០គ.ម និងតំបន់កោះលយក្រោមមានចំងាយ ៥.គ.ម ។
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២
វេលាម៉ោង ៨.០០នាទីព្រឹក