ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២
លោក សឹង លី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ សហការជាមួយអង្គការ Save the Children នៃគម្រោងស្ទៀរ (STEER) បានដឹកនាំកសិករមកពីភូមិចម្លងគោ ឃុំថ្មស ទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបច្ចេកទេសដាំដំណាំត្រសក់ផ្អែម នៅចម្ការកសិករឈ្មោះ ឡាយ រ៉ន ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង