រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះពិនិត្យកំណត់ទីតាំង និងនិយាមការ ដែលគ្មានសេវាទូរស័ព្ទ និងអុិនធឺណែត ដែលត្រូវស្ថាបនាស្ថានីយ៍អង់តែនបន្ថែម នៅសហគមន៍អេកូទេសចរណ៍ជីផាត

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះពិនិត្យកំណត់ទីតាំង និងនិយាមការ ដែលគ្មានសេវាទូរស័ព្ទ និងអុិនធឺណែត ដែលត្រូវស្ថាបនាស្ថានីយ៍អង់តែនបន្ថែម នៅសហគមន៍អេកូទេសចរណ៍ជីផាត ចំនួន២ទីតាំង (១./ចំនុចអូរកី ២./ចំនុចភ្នំអូរក្រូច) ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។
ថ្ងៃអង្គារ ១២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ December 20, 2022

អត្ថបទទាក់ទង