រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង សហការជាមួយប្រតិភូ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ស្តីពីការចូលរួមអនុវត្តសកម្មភាពក្នុងប្រតិបត្តិការត្រីកោណមាស ១៥១១/២២ ខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង សហការជាមួយប្រតិភូ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ស្តីពីការចូលរួមអនុវត្តសកម្មភាពក្នុងប្រតិបត្តិការត្រីកោណមាស ១៥១១/២២ ខេត្តកោះកុង

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត ប្រធានគណៈកម្មាធិការ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត សហការជាមួយក្រុមការងារ នៃប្រតិភូអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ ឧត្តមសេនីយ៍ឯក យី សិទ្ធិ ប្រធាននាយកដ្ឋាន អនុវត្តច្បាប់ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ស្តីពីការចូលរួមអនុវត្តសកម្មភាពក្នុងប្រតិបត្តិការត្រីកោណមាស ១៥១១/២២ ខេត្តកោះកុង។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារចម្រុះ បានឯកភាព កំណត់យកគោលដៅចល័តតាមផ្លូវគោកចំនួន ០១គោលដៅ ដើម្បីអនុវត្តវិធានការរដ្ឋបាល ធ្វើតេស្តទឹកមោតរកសារធាតុញៀនលើអ្នកបើកបរឡានដឹកទំនិញធុនធំ និងឡានដឹកដី ព្រមទាំងធ្វើការត្រួតពិនិត្យលើយានយន្តដើម្បីរកគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់។

គោលបំណង នៃប្រតិបត្តិការខាងលើ គឺដើម្បីចូលរួមអនុវត្ត ត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងការចរាចរសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ដើម្បីសុវត្ថិភាពទន្លេមេគង្គ ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១ ក្នុងភូមិសាស្រ្តខេត្ត និងក្នុងតំបន់៕

ថ្ងៃពុធ ១៣ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ December 21, 2022

អត្ថបទទាក់ទង