លោកស្រី អ៉ិន សោភ័ណ្ឌអភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមក្នុងសិក្ខាសាលាពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២២ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រោមអធិបតីភាពក្នុងពិធីបើកដោយលោកជំទាវ យុគ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះរៀបចំឡើងរយៈពេល ០២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៃលេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយ ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងគោលបំណង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង ចែករំលែកមេរៀន និងបទពិសោធន៍ក្នុងការគ្រប់គ្រង ការសម្របសម្រួលក្នុងចំណោមអង្គភាពអនុវត្តនៅគ្រប់ស្ថាប័ន ព្រមទាំង ពិភាក្សាអំពីផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣៕
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២
December 15, 2022





